Thursday, May 20, 2010

អគារពាណិជ្ជកម្មកម្ពស់ ២៦ជាន់ នៅទីក្រុងបាងកក​ ត្រូវបាក់រលំខ្លះៗ


អគារពាណិជ្ជកម្ម​កម្ពស់ ២៦ជាន់ឈ្មោះថា Central World ត្រូវបានរាយការណ៍ថា បានបាក់រលំ
ដោយសារតែរងនឹង ការឆេះយូរពេក ។ នេះបណ្តាលមកពីបាតុកម្មបំផ្លាញ ចាប់ពីម៉ោង ១៤.១០
នាទី រសៀលថ្ងៃទី ១៩ ម្សិលមិញនេះ​ គឺដោយសារតែការខឹងសម្បារ និង ការបង្ក្រាបក្រុមបាន

Wednesday, May 19, 2010

កុមារីម្នាក់ខ្ទាតចេញពីម៉ូតូ ចូលរថយន្តកិនស្លាប់


ភ្នំពេញៈ មនុស្សម្នាក់បានស្លាប់និង ម្នាក់ទៀតបានរងរបួស កាលពីថ្ងៃទី១៨ ខែ
ឧសភាឆ្មាំ២០១០ វេលាម៉ោង ១៦និង ៤៥នាទី ក្នុងករណីកគ្រោះថ្នាក់ចរាចរនៅ
លើដងផ្លូវលេខ៧០ ខាងលិចរង្វង់មូលស្ពានចាស់ ស្ថិតនៅក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ។

Tuesday, May 18, 2010

តុលាការកាត់ទោសលោក សែម សុវណ្ណដេត អតីតអគ្គនាយកវិទ្យុ និង ទូរទស្សន៍អាស៊ីអាគ្នេយ៍ ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ ៦ខែ


លោក សែម សុវណ្ណដេត អតីតអគ្គនាយកវិទ្យុ និង ទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅព្រឹកថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១០
 ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ ៦ខែ និង ឲ្យសងប្រាក់ទៅដើមបណ្តឹងគឺ លោកកៅ គីមហួចំនួន ៤លាន ៧សែនដុល្លារ ហើយសងជំងឺចិត្ត ២៥ម៉ឺនដុល្លារពីបទរំលោភលើសេចក្តីទុកចិត្ត មាត្រា ៤៦នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល ដែលបទល្មើសនេះបានប្រព្រឹត្តទៅកាលពី 

Thursday, May 13, 2010

ក្តីបារម្ភរបស់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

ក្តីបារម្ភរបស់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
 












ប្រសិនបើលោកអ្នកទៅមើលកំពង់ផែ នៅក្រុងព្រះសីហនុយើងនឹងមើលឃើញផ្ទះរបស់
ប្រជាជនជាច្រើនបានសាងសង់នៅលើដីរបស់កំពង់ផែ ។ ក៏ប៉ុន្តែឥឡូវនេះគ្រួសារជា
ច្រើនត្រូវគិតគូអំពី អនាគតរបស់កំពង់ផែ ក៏ដូចជា អនាគតសេដ្ឋកិច្ច របស់ប្រទេសជាតិ
យើងទាំងមូលផងដែរ ។ លោកសំណាង ជាអ្នកនេសាទម្នាក់ មានអាយុ ៥០ឆ្នាំ បាននិ

Thursday, April 29, 2010

វត្តឧណ្ណាលោមុ និង​ សម័យមុនអង្គរនៃកម្ពុជា


វត្តឧណ្ណាលោម
 វត្តឧណ្ណាលោមជា វត្តគំរូមួយដែលមានលក្ខណះល្អ សំរាប់ភ្ញៀវទេសចរចូលទស្សនា និង​ ស្វែង
យល់អំពីលក្ខណះសាសនានៅក្នុង​ប្រទេសយើង ។សម្តេចព្រះសង្ឃរាជគណះមហានិកាយ
គង់នៅវត្តនេះ​ ក្រៅពីនេះ នៅក្នុងវត្តនេះវត្តនេះគឺនៅមាន ចេតីយ៍មួយសាងសង់ក្រោយ
សម័យអង្គរ








Wednesday, April 28, 2010

ព្រះបរមរាជវាំង

ព្រះបរមរាជវាំង 














មានទីតាំងនៅតាមបណ្តោយមហាវិថីសុធារស សាងសង់ឡើងនៅឆ្នាំ១៨៦៦ក្នុងរជ្ជកាលហ្លួង
នរោត្តម។នៅក្នុងព្រះរាជវាំងមាន

សារះមន្ទីរជាតិ


សារះមន្ទីរជាតិ



 សារមន្ទីរជាតិមានទីតាំងស្ថិតនៅខាងជើងព្រះបរមរាជវាំង​ ។​ សារមន្ទីរនេះជាស្ថាបត្យកម្មទំនើបមួយ
 ដែល រចនាឡើយយកតាមលំនាំខ្មែរបុរាណំ កសាងនៅ

Monday, January 18, 2010

ទំព័រពត៌មាន

ការណែនាំអំពីទីផ្សារអ៊ីនធើណែត!

ទីផ្សារអ៊ីនធើណែត គឺបានសំដៅទៅដល់ដូចជា អាយម៉ាឃីធីង(i-marketing), វេបម៉ាឃីធីង(web-marketing), អនឡាញម៉ាឃីធីង(online-marketing), ម៉ាស៊ីនស្រាវជ្រាវទីផ្សារ(Search Engine Marketing )(SEM) or e-Marketing,គឺទីផ្សារនៃផលិតផលឬ សេវ៉ាកម្មទៅលើអ៊ីនធើណែត។

អ៊ីនធើណែត បានផ្សព្វផ្សាយទៅដល់អ្នកប្រើប្រាស់លើពិភពលោក។ ប្រតិបត្តិការណ៍ចុងក្រោយក្នុងការប្រើប្រាស់ទីផ្សារអ៊ីនធើណែតនៃការផ្តល់នូវការឆ្លើយតបភ្លាមៗនិង ចំរាញ់យកនូវការឆ្លើយតបទាំងនោះ គឺគុណភាពតែមួយគត់នៃភាពមធ្យម។

ពេលខ្លះទីផ្សារអ៊ីនធើណែតគឺត្រូបបានពីចារណាដោយមានព្រំដែននៃអ្នកពង្រីកមួយ ពីព្រោះវាគ្មានសំដៅទៅលើតែអ៊ីនធើណែត អ៊ីមែល និង ប្រព័ន្ធផ្សព្វផ្សាយចល័ត ប៉ុន្តែដោយរួមទាំងការគ្រប់គ្រងនៃបណ្តាញទិន្នន័យអតិថិជនហើយនិងប្រព័ន្ធ(ECRM) គ្រប់គ្រងទំនាក់ទំនងអតិថិជនដោយប្រព័ន្ធអេឡិចត្រូនិច។

ទីផ្សារអ៊ីនធើណែតក៏រួមបញ្ជូលគ្នាដោយបង្កើតនិងទ្រង់ទ្រាយបច្ចេកទេសនៃប្រព័ន្ធអ៊ីនធើណតដោយរួមទាំង ការរចនា ការកែលំអរអោយរីកចំរើន ការផ្សព្វផ្សាយ និង​ ការលក់

ទីផ្សារអ៊ីនធើណែតបានសំដៅផងដែរចំពោះការបណ្តាក់ទុននៃប្រព័ន្ធផ្សព្វផ្សាយតាមដំណាក់កាលផ្សេងៗគ្នាតាមថេរវេលានៃកិច្ចសន្យារបស់អតិថិជនតាមរយះម៉ាស៊ីនស្រាវជ្រាវទីផ្សារ អេសអ៊ីអិម(SEM) ម៉ាស៊ីនស្រាវជ្រាវនៃទុទិដ្ឋិនិយម អេសអ៊ីអូ(SEO) តាមបដាផ្សព្វផ្សាយចំៗតាមវេបសាយ ទីផ្សារអ៊ីមែល និង យុទ្ធសាស្ត្រ វេប2.0។ នៅក្នុងឆ្នាំ ២០០៨ ពេលដែលទីក្រុងញ៉ូវយកធ្វើការជាមួយការបោះពុម្ពផ្សាយ ខាម់ស្ករ( comScore)បានធ្វើការវាយតំលៃជាលើកដំបូងមួយនូវបរិមាណអ្នកប្រើប្រាស់ទិន្នន័យដែលបានប្រមូលផ្តុំដោយក្រុមហ៊ុនអ៊ីនធើណែតធំៗជាច្រើន។ ដោយរាប់ទៅមានបួនប្រភេទនៃការធ្វើអន្តរកម្មជាមួយក្រុមហ៊ុនវេបសាយជាច្រើនដោយការបន្ថែមទៅលើ ការប៉ះទង្គិច(hits)នៃការផ្សព្វផ្សាយដែលបានប្រើប្រាស់ពីបណ្តាញផ្សព្វផ្សាយ ដែលអ្នកបង្កើតបានរកឃើញសក្តានុពលសម្រាប់ការប្រមូលផ្តុំនូវទិន្នន័យឡើងឆ្ពោះទៅនៃ2,500 ដងនូវមធ្យមភាគអ្នកប្រើប្រាស់ម្នាក់ក្នុងមួយខែ។



កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះភាពក្រីក្រនិងភាពអត់ការងារធ្វើ

នៅតែមានផល់ប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលធ្វើអោយ

ពួកគេរស់នៅក្នុងជីវភាពយ៉ាងលំបាកវេទនា។ក្នុងនោះ -ដែលមានប្រជនខ្មែរយើង

ប្រមាណជា ៩០ នាក់មានទាំងកុមារ និង មនុស្សជរា -ពួកគាត់ប្រកបរបរចិញ្ចឹម

ជីវិតដោយធ្វើការនៅលើគំនរសំរាមដែលមានទីតាំងស្ថិតនៅ ភូមិបាក់ត្រាង សង្កាត់

រាម ខ័ណ្ឌព្រៃនប់ ខេត្តព្រះសីហនុ។ - ក្នុងចំនោមនៃពួកគាត់ប្រមានជាង ៩០ នាក់

នេះបានធ្វើការរស់នៅដោយបែងចែកជាបីក្រុម - និង -មានអ្នកគ្រប់គ្រងធំជាងគេ

ម្នាក់សំរាប់មើលការខុសត្រូវនៅទីនោះ។-នៅក្នុងក្រុមនីមួយៗនៃពួកគាត់មានគ្នា១៨

ដែលធ្វើការងារដោយផ្លាស់ប្តូរវេណគ្នានៅលើគំនរសំរាម តាមការចុះទៅសាកសួរ

ពត៌មានដោយ ក្រុមសិស្សផ្នែកទំនាក់ទំនងសង្គមទីនោះផ្ទាល់ អ៊ុំស្រី វ៉ុល សំអឿន បាន

មានប្រសាសន៍ថា - គាត់បានមកធ្វើការនៅកន្លែងចាក់សំរាមនោះតាំងពីឆ្នាំ ២០០២ មក

ម្លេះ ។ -ប៉ុន្តែពីមុនគាត់បានធ្វើការនៅលើគំនរសំរាមមួយដែល ស្ថិតនៅ -ភូមិឃ្លាំងលើ

សង្កាត់១ ​ខេត្តព្រះសីហនុ។ដោយទីចាក់សំរាមនោះមានការផ្លាស់ប្តូរពីឃ្លាំងលើមក ភូមិ

បាក់ត្រាងវិញ ទើបគាត់ធ្វើការផ្លាស់ប្តូរមករស់នៅលើំគំនរសំរាមនៃភូមិបាក់ត្រាងនោះ

ដែរ ។ អ៊ុំស្រី បានមានប្រសាសន៍បន្តទៀតថា ពួកគាត់រស់នៅទទួលរងភាពលំបាកខ្លាំង



កំរ៉ៃបានពីការរើសអេដចាយលើគំនរសំរាមនោះបាន។ម៉្យាងទៀតឈ្មួញគេពុំសូវទិញនូវ

កាកសំនល់ដូចជាថង់ប្លាស្ទិចនិង​កាកសំនល់ផ្សេងៗទៀត - ដែលគេមិនត្រូវការ ។ ដូច្នេះ

ហើយពួកគាត់ត្រូវទទួលរងនូវភាពអត់ឃ្លានគ្នានអាហារសំរាប់បរិភោគ - ជួនកាលមាន

អ្នកស្លាប់ដោយអត់អាហារទៀតផង ។ - ប៉ុន្តែនៅរដូវប្រាំងពួកគាត់អាចរកបានប្រមាណ

ជា ៣០០០រៀល - ប៉ុណ្ណោះក្នុងមួយថ្ងៃដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគាត់ ។ -ទន្ទឹមនិង

ភាពលំបាកលំបិនខាងផ្នែកជីវភាពគាត់ក៏ថ្លែងបន្តទៀតថា - ក្រុមពួកគាត់ត្រុវទទួលរង

ការគំរាមកំហែងពីសំណាក់ជនអគតិមួយចំនួនដែលធ្វើការគេងប្រវ័ញ្ចគ្មានក្តីអាមាស់

ទៅលើរូមរាង្គកាយ (កំលាំងពលកម្មនិង ផ្លូវភេទ​ ) ។ល។អ៊ុំស្រី វ៉ុល​ សំ អឿន អ្នកគ្រប់

គ្រងបានបន្តទៀតថាក្រៅពីការរស់នៅដោយទុរ្គិ៍តភាពនេះគឺមានអង្គការពីរគឺអង្គ

ការភាពញញឹមនៃកុមារ និង អង្គការសារិកាដែលបានជួយដល់ពួកក្មេងៗអោយបាន

ចូនសាលារៀនបានចំនួន ៣៦ នាក់ ។ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ពួកគេត្រូវបានបោះ

បង់ចោលការសិក្សាអស់មួយចំនួនវិលមកជួយរើសអេដចាយជាមួយឪពុកម្តាយវិញ ។

លោក ដេតដែលជាបុគ្គលិកនៃអង្កការភាពញញឹមនៃកុមារបានមានប្រសាសន៍ថា

ចាប់តាំងពីឆ្នាំ ២០០៥ មកអង្គការរបស់គាត់បានជួយដល់ក្រុមអ្នករើសអេដចាយទាំង

នោះនៅទីនោះ ពិសេសគឺពួក ក្មេងៗ ។ដែលអង្គ ការរបស់គាត់ជួយផ្តល់ជាសំលៀក

បំពាក់បា្រក់កាសបន្តិចបន្តួច និង ជួយអោយកុមារបានចូលរៀននៅតាមសាលាផ្សេងៗ

តាមដែលពួកគេអាចមានទឹកចិត្តតស៊ូក្នុងការសិក្សារបស់ពួកគេ​ ។ តាមការចុះសិក្សា

ផ្ទាល់នៃក្រុមសិស្សផ្នែកទំនាក់ទំនងសង្គមខេត្តព្រះសីហនុបានបង្ហាញអោយដឹងបន្ត

ទៀតថា លំនៅស្ថានរបស់ពួកគាត់ គីសាងសង់ជាខ្ទមតូចៗ រហេចរហែច ហើយមិ

នអាចទប់ទល់នឹង អាកាសធាតុបានទៀតផង ៕

Sunday, December 20, 2009

ទំនាក់ទំនង

កំពុងសាងសង់

Saturday, December 19, 2009

ឧទ្យានជាតិ


តំបន់ឧទ្យានជាតិ គឺជាតំបន់ដែលកំណត់ដោយព្រះរាជក្រិត្យសំរាប់ការពារ
ធម្មជាតិនិង​ទស្សនីយភាព ​ដើម្បីបំរើអោយវិទ្យាសាស្ត្រ
អប់រំ និង ទេសចរណ៍​ ។
តំបន់ឧទ្យានជាតិមាន ៧ កន្លែងគឺ


  • ឧទ្យានជាតិព្រះសុរាម្រិតកុសមគីរីរម្យ មានទីតាំងស្ថិតនៅ
ខេត្តកំពង់ស្ពែ និង ខេត្តកោះកុង ដែលមានផ្ទៃដី ៣៥ ០០០ ហិចតា ។
  • ឧទ្យានជាតិបុទមសាគរ មានទីតាំងស្ថិតនៅខេត្តកោះកុង
ដែលមានផ្ទៃដី១៧១ ២៥០ ហិចតា ។ តំបន់នេះសំបូរសត្វស្លាសមុទ្រ ។
  • ឧទ្យានជាតិព្រះមុនីវង្សបូកគោ ដែលមានទីតាំងស្ថិតនៅ
ខេត្តកំពត មានផ្ទៃ ១៤០ ០០០ ហិចតា ។
  • ឧទ្យានជាតិកែប (ឆ្នេរសមុទ្រ)
មានទីតាំងស្ថិតនៅកន្នុងក្រុងកែបដែល
មានផ្ទៃដី៥ ០០០ ហិចតា ។
  • ឧទ្យានជាតិព្រះសីហនុរាម នៅច
ន្លោះកោះថ្មីមានទីតាំងស្ថិតនៅក្នុង
ក្រុងព្រះសីហនុ ដែលមានផ្ទៃដី ២១ ០០០​ ហិចតា ។ តំបន់នេះសំបូរដោយ សត្វ
ស្លាបសមុទ្រ ។
  • ឧទ្យានជាតិភ្នំគូលេន មានទីតាំងស្ថិតនៅខេត្តសៀមរាប
ដែលមានផ្ទៃដី ៣៧​ ៥០០ ហិចតា ។
  • ឧទ្យានជាតិវីរជ័យ មានទីតាំងស្ថិតនៅខេត្តស្ទឹងត្រែង និង
រតនគិរីដែលមានផ្ទៃដី ៣៣ ២​៥០០ ហិចតា ។ តំបន់នេះសំបូរសត្វចតុបាទ ។