Sunday, May 4, 2008

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ

ប្រវត្តិសាស្ត្រ
បុរេប្រវតិ្តសាស្រ្តនៅឥណ្ឌូចិនមានប្រហែល១០០ពាន់ឆ្នាំ។ មនុស្សនៅពេលនោះបានជានាយព្រាន
ព្រៃនិងបរកជន។ បុរាណវត្ថុវិទ្យា គិតថាមនុស្សមុនគេបំផុតគឺជាម៉ាលិសតែឥណ្ឌូចិន បានទទួល
មនុស្សដែលមកពីខាងជិងនិងធើ្វជាតិពន្ទុខែ្មរ។
ប្រទេសឥណ្ឌា
សតវត្សរ៏ទី១គ.ស.
មានមនុស្សជាច្រើនមកពីប្រទេសឥណ្ឌាដែលតាំងលំនៅជាមួយមនុស្សមុនគេ។គេឲ្យសាសនា,វប្ឃ
កិច្ទ,ភាសា។ល។
អាណាចក្រភ្នំ និង ចេនឡា
អរិយធម៌របស់ប្រទេសកម្ពុជាបានកកើតឡើង តាំងពី សតវត្សទីមួយមកម្ល៉េះ។ រវាងសតវត្សទី៣ ទី៤ និងទី៥ អាណាចក្រភ្នំ និង ចេនឡា បានគ្រប់គ្រង ជាបន្តបន្ទាប់ លើទឹកដី ជ្រោយសុវណ្ណភូមិ រហូតដល់កំនើត អាណាចក្រខ្មែរ ដែលជា ប្រវត្តិសាស្ត្រ ដ៏រុងរឿងមួយនៅ អាស៊ី ពីសតវត្សទី៩ ដល់ សតវត្សទី១៣។
អង្គរវត្ត
ទោះបីជា អាណាចក្រ ខ្មែរបាន ចុះអន់ថយឥទ្ធិពល
របស់ខ្លួនក៏ដោយ អង្គរវត្តគឺជានិមិត្តរូបមួយសំខាន់ បំផុតដើម្បីជាសាក្សី នៃសាវតារបស់ប្រទេស លើផ្ទៃតំបន់។ក្រោយពីការ វាយលុកដណ្តើមទឹកដី ជាបន្តបន្ទាប់ សៀម បានកាន់កាប់អង្គរ ហើយ
បោះបង់ចោលនៅ ឆ្នាំ១៤៣២។ រាជវង្សានុវង្ស បានប្តូរទៅ រាជធានី លង្វែក ហើយនៅតែរង ការវាយ
ប្រហារជានិច្ចជាកាល ពីសំនាក់ សៀម និង យួន រហូតឈានទៅដល់ ការបែកបាក់បន្ទាយលង្វែក នៅឆ្នាំ ១៥៩៤។នៅឆ្នាំ១៨៦៣ ព្រះបាទនរោត្តម ដែលបានតែងតាំងជា មហាក្សត្រ ដោយពួកសៀម បានស្វែងរកការ ការពារពីបារាំង។ ឆ្នាំ១៨៦៧ ស្តេចសៀម បានចុះហត្ថលេខាលើ សន្ធិសញ្ញា ជាមួយ
បារាំងអនុញ្ញាតិអោយគ្រប់គ្រងប្រទេសកម្ពុជាដោយប្តូរជាមួយនឹងការទទួលស្គាល់ជាផ្លូវការថាខេត្ត
បាត់ដំបង និង សៀមរាប ជាខេត្តរបស់សៀម ឬថៃ បច្ចុប្បន្ន។ ខេត្តទាំងនេះត្រូវបានប្រគល់មកឱយ
ខ្មែរវិញ តាមសន្ធិសញ្ញាព្រំដែនឆ្នាំ១៩០៦រវាងបារាំង សៀម។
អាណាព្យាបាល បារាំង
កម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាល បារាំង ជិតមួយរយឆ្នាំ គឺពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ គ្រប់គ្រង
ជាផ្នែកមួយនៃ អាណានិគមបារាំងនៅឥណ្ឌូចិន។ ក្រោយពីការកាន់កាប់របស់ ជប៉ុន ក្នុងរយៈកាល
សង្គ្រាម ១៩៤១- ១៩៤៥ កម្ពុជាទាមទារឯករាជ្យបានពីបារាំងថ្ងៃទី ៩ វិច្ឆិកា ១៩៥៣ ហើយប្រកាន់
របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដឹកនាំ ដោយព្រះបាទនរោត្តមសីហនុ។ព្រះបាទនរោត្តមសីហនុ
ឆ្នាំ១៩៥៥ សីហនុបានដាក់រាជ្យថ្វាយបិតាព្រះអង្គ ដើម្បីឈរឈ្មោះជានាយករដ្ឋមន្ត្រី។ នៅពេលព្រះ បិតាសោយទីវង្គត ព្រះបាទសីហនុបានក្លាយជាប្រមុខរដ្ឋនៃប្រទេសកម្ពុជា។ ដោយសារសង្គ្រាមវៀត
ណាម ចេះតែបន្ត ព្រះអង្គបាន ប្រកាន់នយោបាយ ឯករាជ្យមិនចូលបក្សសំព័ន្ធរហូតដល់ ការ
បណេ្តញចេញ ពីតំនែងដោយ រដ្ឋប្រហារ យោធា ឆ្នាំ១៩៧០ដោយលោកសេនាប្រមុខ លន់ ណុល និងអ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ នៅពេលព្រះអង្គយាងចេញក្រៅប្រទេស។ សីហនុបានរៀបចំជាថ្មី ជាមួយក្រុមកុម្មុយនិស្ត ខ្មែរក្រហម ដោយវាយបានជាបន្តបន្ទាប់តំបន់ខ្ពង់រាបនិងជំរុញបន្ថែមការ ទំ
លាក់រដ្ឋាភិបាលលន់ ណុល ហើយបានក្លាយជាការចាប់ផ្តើមនៃសង្គ្រាមស៊ីវិល។
ខ្មែរក្រហម
ក្រោយ ការឡើងកាន់អំនាច ដោយ រដ្ឋាភិបាល លន់ ណុល សហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែក មកលើប្រទេសកម្ពុជាតាមកន្លែងដែលសង្ស័យថាជាកន្លែងលាក់ខ្លួនរបស់ពួក វៀតកុង។ ខ្មែរក្រហម វាយចូលក្រុងភ្នំពេញបាននៅឆ្នាំ១៩៧៥ ហើយប្តូរឈ្មោះប្រទេសជាកម្ពុជាប្រជាធិបតេយ្យ ដឹកនាំ ដោយ ប៉ុល ពត។
វៀតណាម
ខែវិច្ឆិការ ១៩៧៨ វៀតណាម វាយចូលកម្ពុជា ហើយបន្តកាន់កាប់ប្រទេសកម្ពុជារហូតដល់ឆ្នាំ១៩៨៩
។ ការស្វែងរក សន្តិភាពចាប់ផ្តើម នៅឆ្នាំ១៩៨៩ នៅទីក្រុងចារការតា(ប្រទេសឥណ្ឌូណេស៊ី) តែមិន
បានសំរេច រួចនៅទីក្រុងប៉ារីស ហើយសំរេចជោគជ័យនៅខែតុលា ១៩៩១ ដោយកំណត់អោយមាន ការបោះសកល តាមលទ្ធិប្រជាធិបតេយ្យ ជាលើងដំបូង ក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា។ អង្គការ
សហប្រជាជាតិត្រូវបានផ្តល់អំណាច ក្នុងការស្វែងរកបទឈប់បាញ់នៅកម្ពុជា និងដោះស្រាយ កិច្ច
ការ ជនអន្តោប្រវេសន៍ និង ការកាត់បន្ថយសព្វាវុធ ។
ព្រះរាជាណាចក្រកម្ពុជា
ក្រោយពីការមិនចុះសំរុងរវាងពីរ ទស្សវត្ស និងការបំផ្លិចបំផ្លាញ វប្បធម៌ សេដ្ឋកិច្ច សង្គម និង នយោបាយនៅកម្ពុជា ការស្តារ ហេដ្ឋារចនាសំព័ន្ធ បានចាប់ផ្តើមឡើងវិញ ស្របពេលជាមួយនឹង លំនឹងនយោបាយបានវិលត្រលប់ជាបណ្តើរៗ។លិទ្ធិប្រជាធិបតេយ្យបានរង្គោះរង្គើនៅឆ្នាំ១៩៩៧
ដោយសារការវិវាទក្នុងជួររដ្ឋាភិបាល ។