ផ្តើមចេញពីទិដ្ឋភាពប្រវតិ្តសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយក្នុងចំនោមប្រទេសវ័យចំ
នាស់ និង មានវប្បធម៌ អារ្យធម៌ល្បីល្បាញខ្ពស់បំផុតក្នុងទ្វីបអាស៊ី ។ប៉ុន្តែក្រោយសង្គ្រាមស៊ីវិលជាង
ពីរទស្សវត្សកន្លងមក សង្គមកម្ពុជាទាំងមូលត្រូវបំផ្លិចបំផ្លាញ ស្ទើរតែរលាយសាបសូន្យ ។ហេដ្ឋារចនា
សម្ព័ន្ធសេដ្ឋគ្រប់វិស័យ និង ជាប្រភពធនធានមនុស្ស ដែលជាកម្លាំងចលករ ក្នុងការកសាងនិងអភិ
វឌ្ឍន៍ប្រទេសជាតិត្រូវកំទេចស្ទើរគ្មានសល់ ជាពិសេសវិស័យទេសចរណ៍ដែលមានសម្បត្តិបេតិក
ភ័ណ្ឌជាតិដ៏មានតម្លៃជាផលិតផលទេសចរណ៍ ។
ដើម្បីឆ្លើយតបនូវសេចក្តីត្រូវការ ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ជាតិក៏ដូចជា វិស័យផ្សេងៗទៀត
នោះ ខ្ញុំបាទបានរៀបចំឡើងនូវឯកសារទាំងឡាយនេះតាម ប្លុកវិសាយ ដើម្បីបង្ហាញជូនបងប្អូនប្រជា
ពលរដ្ឋខ្មែរទាំងក្នុង និង ក្រៅប្រទេស ក៏ដូចជាអន្តរជាតិសម្រាប់ជំនួយក្នុងការសិក្សាស្វែងយល់អោយ
បានច្បាស់អំពីប្រទេសកម្ពុជាចំពោះ សិស្ស និស្សិតទាំងឡាយ ដែល ចង់ដឹងពីទីតាំងរមនីយដ្ឋាន ចំ
ងាយផ្លូវ ផលិតផលទាក់ទងទៅ នឹងទេសចរណ៍ផ្សេងៗ ។
ខ្ញុំបាទជឿជាក់ថា៖ ប្លុកនេះមិនអាចបញ្ជាក់បានគ្រប់ជ្រុងជ្រោយទាំងអស់បានទេ ជាពិសេសផ្នែកប
បច្ចេកទេសក្នុងការរៀបចំ ទំព័រសរសេរ មិនមានលក្ខណះពេញលេញ ។
អាស្រ័យហេតុនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយរង់ចាំទទួលការរិះគន់ កែលំអរស្ថាបនា ពីសំ
ណាក់បងប្អូនទាំងឡាយ ។
សូមថ្លែងអំណរគុណដល់គ្រប់មន្ទីរទេសចរណ៍ ខេត្ត ក្រុង និង លោក កែវ ភួង (អនុបណ្ឌិតសេដ្ឋកិច្ច
ទេសចរណ៍) ដែលផ្តល់លទ្ធភាពដល់ខ្ញុំបាទបានចងក្រងនូវឯកសារនេះឡើង ៕