Saturday, May 3, 2008

ទស្សនាតំបន់កំសាន្ត

សារះមន្ទីរជាតិ
 សារមន្ទីរជាតិមានទីតាំងស្ថិតនៅខាងជើងព្រះបរមរាជវាំង​។​ សារមន្ទីរនេះជាស្ថាបត្យកម្មទំនើបមួយដែល រចនាឡើយ
យកតាមលំនាំខ្មែរបុរាណំ កសាងនៅ ឆ្នាំ ១៩១៧ និង​ត្រូវបាន
សម្ភោទអោយប្រើប្រាស់ដោយព្រះបាទ ស៊ីសុវត្ថិ នៅក្នុង

ឆ្នាំ ១៩២០។ សារមន្ទីរមានវត្ថុបុរាណជាច្រើន  និង​មានតំលៃ ទាក់ទងទៅនិងស្នាដៃស្ថាបត្យកម្មនិង​
សិល្បះខ្មែរភាគច្រើនវត្ថុបុរាណទាំងនោះគឺស្ថិតនៅក្នុងសម័យអង្គរក្រៅពីនេះមានវត្ថុ
បុរាណខ្លះសល់ពីសម័យបុរេប្រវត្តិនៅសម័យនគរភ្នំចេនឡានិង​សម័យអង្គរ សារះមន្ទីរជាតិនេះ
មានការទាក់ទាញភ្ញៀវអន្តរជាតិជាច្រើនបន្ទាប់ពីព្រះរាជវាំង

  សារះមន្ទីរគុកទួលស្លែង

សារះមន្ទីរនេះជាអតីត វិទ្យាល័យទួលស្លែង​ នៅក្នុង​ឆ្នាំ ១៩៧៥
សាលានេះបានក្លាយជាមន្ទីរឃុំឃាំងធ្វើទារុណកម្មមកលើប្រជា
ពលរដ្ឋខ្មែររាប់ម៉ឺននាក់(ក្នុង​សម័យពុលពតមានឈ្មោះថា ស២១)
ដែលមានការធ្វើទារុណកម្មច្រើនបែបយ៉ាង -រហូតដល់អ្នកជាប់
ចោទនោះសា្លប់យ៉ាងសាហាវព្រៃផ្សៃ​។ សព្វថ្ងៃនេះសារះមន្ទីរទួល
ស្លែងមានសេសសល់វត្ថុភស្តុតាងជាច្រើនរួមមានគ្រោងឆ្អឹងលលាដ៏
  ក្បាល និង​ប្រដាប់ប្រដាធ្វើទារុណកម្ម
វាលពិឃាត ជើងឯក
ក្រៅពីទួលស្លែងនេះ នៅមានកន្លែងមួយទៀតនៅវត្តជើងឯក ដែលជាកន្លែងធ្វើឃាតមនុស្ស
ក្នុងសម័យពុលពតនេះដែរ ។ ទីនោះមានទីតាំងស្ថិតនៅឃុំជើងឯក ស្រុក សង្កោរ គេស
ង្កេងឃើញរណ្តៅជា ភស្តុតាងធំបីកន្លែង គឺរណ្តៅទីមួយ ដាក់សាកសពមនុស្ស​ប្រុសគ្មាន
ក្បាល រណ្តៅទីពរ សាកសពមនុស្សប្រុសមានក្បាល និង​ រណ្តៅទីបីគឺកុមារនិងស្ត្រី ក្នុង
តំបន់ជើងឯក តាមតួរលេកមាន ៨៦ រណ្តៅ   ដែលសាកសពចំនួន ៨៩៨៥ នាក់
ព្រះបរមរាជវាំង 
មានទីតាំងនៅតាមបណ្តោយមហាវិថីសុធារស សាងសង់ឡើងនៅឆ្នាំ១៨៦៦ក្នុងរជ្ជកាលហ្លួង
នរោត្តម។នៅក្នុងព្រះរាជវាំងមាន
• បា្រសាទទេវាវិនិច្ឆ័យ

ជាកន្លែងសម្រាប់ព្រះមហាក្សត្រឡើងសោយរាជ្យ
• បា្រសាទខេមរិន្ទ ជាកន្លែងសម្រាប់្រះមហាក្សត្រនិងអគ្គមហេសីគង់នៅ
• បា្រសាទសំរានភិរម្យ ជាកន្លែងព្រះមហាក្សត្រគង់លើដំរីរាជ្យ
• ហោរបាគូ ឬ ហោរព្រះខ័ណ ជាកន្លែងទុកដាក់វត្ថុសោយរាជ្យ
• ច័នឆាយា ជាកន្លែងដែលគេហាត់រាំ របាំពប្រះរាជ្យទ្រព្យ និង
របាំថ្វាយព្រះមហាក្សត្រ ព្រះញ្ញាតិវង្សានុវង្ស ិនង ពួកមន្ត្រីជាន់ខ្ពពស់ ។នៅពីមុខច័ន្ទឆាយាមាន
ព្រះទិវា ព្រះមហាក្សត្រធ្វើសវនាជាមួយប្រជារាស្ត្រនិង មន្ត្រីរាជការគ្រប់ជាន់ខ្ពស់៕
វត្តភ្នំ

វត្តភ្នំ គឺជាបេះដូងនៃទីក្រុងភ្នំពេញ ដែលផ្តល់ឈ្មោះដល់ទីក្រុង
នេះ ។វត្តភ្នំជាកន្លែងទេសចរណ៍មួយដ៏សំខាន់ ។ វត្តភ្នំមានកំព
ស់ ២៧ ម ។មានរឿងព្រេងមួយតំនាលថាមានស្រ្តីមេម៉ាយម្នាក់
ឈ្មោះពេញ ថ្ងៃមួយបានដើរលេងតាមដងទន្លេមេគង្គក៏បានឃើ
ញដើមគគីមួយអណ្តែតជិតច្រាំងទន្លេ គាត់ក៏បាន
ហៅអ្នកជិតខាងមកជួយទាញយកដើមគគីនោះ ។ នៅក្នុងដើមគគីនោះគាត់ក៏បានរកឃើញពុទ្ធដិ
មាករដ៏មានតំលៃ៤អង្គ ។ ក្នុងឆ្នាំ១៣៧២ គាត់ក៏នាំអ្នកស្រុកពូនជាភ្នំនិង សាងសង់វិហារមួយដើម្បីតំ
កល់ពុទ្ធដិមាករនោះ ។ នៅឆ្នាំ ១៤៣៤ ព្រះបាទពញាយ៉ាត បានមកដល់ទីនេះហើយបានសាងសង់ទី
ក្រុងមួយដោយយកឈ្មោះតាមកន្លែងនោះ។នៅក្នុងបរិវេណវត្តភ្នំ មានចេតីយ៍ធំមួយនៅក្រេយព្រះវិ
ហារដែលតំកល់ព្រះធាតុរបស់ស្តេច ពញា យ៉ាត និង ចេតីយ៍តំកល់ព្រះធាតុរបស់ព្រះញាតិវង្សពញា
យ៉ាត។ នៅក្នុងចេតីយ៍នោះ មាននៅសល់គ្រឿងបដិមាព្រះពុទ្ធនៅសម័យអង្គរ ចេតីយ៍និង ព្រះវិហារ
នៅវត្តភ្នំ បានសាងសង់ឡើងវិញច្រើនដង គឺនៅឆ្នាំ ១៤៣៤,១៨០៦, ១៨៩៤ និង ១៩២៦ ដែលពីម្តង
ទៅម្តងកាន់តែធ្វើអោយវាសម្រស់ឡើង។វត្តភ្នំជាកន្លែងទេសចរណ៍នៅរាជធានីភ្នំពេញ ដែលអាច
ទាក់ទាញភ្ញៀវទេសចរណ៍បានយ៉ាងច្រើន ជាពិសេសនៅពេលចូលឆ្នាំខ្មែរ ភ្ញៀវជាតិជាច្រើនចូល
ចិត្តមកជួបជុំគ្នាលេងល្បែងប្រជាប្រិយនៅទីនេះ ៕