Wednesday, November 18, 2009

សីលធម៍(ETHIC)

ក្នុងការរស់នៅរបស់មនុស្សយើងប្រចាំថ្ងៃ សីលធម៍មានសារះសំខាន់ណាស់។ មនុស្សយើងម្នាក់ៗមិនអាចខ្វះបានឡើយ។មុននិងធ្វើការ មុននិងធ្វើការ
អត្ថាធិប្បាយអំពីសីលធម៍យើងគួរគប្បីយល់នូវពាក្យថាសីលធម៍ជាមុនសិន។សីលធមគឺជាអំពើល្អស្តែង
អោយឃើញតាមរយះ កាយ វាចា និងចិត្ត។
ជាការពិតណាស់នៅក្នុងសង្គមមនុស្សយើងរស់នៅ មនុស្សដែលលុះដោយសីលធម៍ រមែង
ទទួលបាននូវសេចក្តីថ្លៃថ្នូរមកដល់ខ្លួល។ ទោះបីជាយើងស្ថិតក្នុងកាលះទេសះណាក៏ដោយ សីលធម៍
គឺជួយអោយមនុស្សមានសេរីភាព មានការងារធ្វើ មានអ្នកដទៃគោរពស្រលាញ់ពេញចិត្ត ។ កត្តាទាំង
នោះហើយដែលញាំងអោយមនុស្សយើងមានកេរ្តិ៍ឈ្មោះ មានសេចក្តីសុខក្សេមក្សាន្ត។
នៅក្នុងសង្គមគ្រួសារបើសមាជិកគ្រួសារម្នាក់ៗប្រកបដោយសីលធម៍ល្អ នោះគ្រួសារច្បាស់
ជាទទួលបាននូវការយោកយល់អធ្យាស្រ័យល្អ មិនមានការមើលបំនាំគ្នា គ្មានអំពើហិង្សា មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិផ្សេងៗ ជាពិសេសគឺរស់នៅភាពថ្លៃថ្នូររុងរឿង និងសុភមង្គល។
ម៉្យាងវិញទៀតត្រូវបានអ្នកជិតខាងស្រលាញ់រាប់អានចូលចិត្ត និងអាចពឹងពាក់ពំនាក់អាស្រ័យគ្នាយ៉ាង
មានភាពកក់ក្តៅជាទីបំផុត។
បើយើងងាកមកមើលនៅក្នុងសង្គមមនុស្សវិញ ប្រជាពលរដ្ឋម្នាក់ៗរស់នៅប្រកបដោយសីល
ធម៍ និងមានមេត្តាករុណា រស់នៅមិនបៀតបៀនគ្នា រួមសហការគ្នា ធ្វើការជាក្រុម ជាពួក ចូលរួមធ្វើពលកម្មសង្គម មានចិត្តស្រលាញ់លើកស្ទួយសង្គមជាតិ នោះប្រទេសជាតិច្បាស់ជារីកចំរើន
រុងរឿងជាកើជាមិនខាន។ ដូច្នេះសូមអោយប្រជាពលរដ្ឋយកនូវសីលធម៍ល្អមកដាក់ក្នុងខ្លួន ដើម្បីក្លាយ
ខ្លួនជាបុគ្គលដ៏ប្រពៃគ្រប់ៗរូប៕