នៅអាស៊ីអាគ្នេយ៍ដែលមានវប្បធម៌ អារ្យធម៌ល្បីល្បាញខ្ពង់ខ្ពស់បំផុត។ ដោយសារតែសង្រ្គាមនិង
ជម្លោះ ប្រទេសនេះក្លាយជាប្រទេសក្រីក្រមួយ។ បច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជាមានស្ថេរភាព
ឡើងវិញហើយ និងកំពុងអភិវឌ្ឍន៍ជាបណ្តើរៗ ក្នុងនោះដែរវិស័យទេសចរណ៍បានរួមចំនែកក្នុងកិច្ច
អភិវឌ្ឍន៍សេដ្ឋកិច្ចមួយផ្នែកធំ ដោយសារកម្ពុជាសម្បូរទៅដោយតំបន់ទេសចរណ៍ទាំង វប្បធម៌ ប្រវត្តិ
សាស្ត្រ ធម្មជាតិ និងកែច្នៃជាច្រើនដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអោយមក
ទស្សនា ជាពិសេសគឺប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយះមួយរបស់ពិភពលោក។
ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា ប្លកនេះសូមធ្វើការបង្ហាញជូននូវតំបន់
ទេសចរណ៍មួយចំនួនសំខាន់ៗដែលមាននៅក្នុងប្រទេសកម្ពុជា៕