Thursday, May 20, 2010

អគារពាណិជ្ជកម្មកម្ពស់ ២៦ជាន់ នៅទីក្រុងបាងកក​ ត្រូវបាក់រលំខ្លះៗ


អគារពាណិជ្ជកម្ម​កម្ពស់ ២៦ជាន់ឈ្មោះថា Central World ត្រូវបានរាយការណ៍ថា បានបាក់រលំ
ដោយសារតែរងនឹង ការឆេះយូរពេក ។ នេះបណ្តាលមកពីបាតុកម្មបំផ្លាញ ចាប់ពីម៉ោង ១៤.១០
នាទី រសៀលថ្ងៃទី ១៩ ម្សិលមិញនេះ​ គឺដោយសារតែការខឹងសម្បារ និង ការបង្ក្រាបក្រុមបាន
តុករអាវក្រហម របស់ពួកគេ ពីសំណាក់ទាហានរដ្ឋាភិបាល ។
យោងតាម គេហទំព័រ ឌឹណេសិន បានផ្សាយអោយដឹងថា សូមកុំឲ្យមនុស្សម្នា ធ្វើដំណើរឆ្លងកាត់
ទៅក្បែរអគារនោះឲ្យសោះពីព្រោះអាចបណ្តាលអោយមានគ្រោះថា្នក់ដោយសារអគារនោះរលំ ។
មន្ត្រីរដ្ឋាភិបាលបានលថ្លែងថា ប៉ូលិស និង ទាហានចំនួន ៩០០នាក់ ត្រូវគេបញ្ជូនទៅជាមួយ នឹង
រថយន្តអគ្គីភ័យ ដើម្បីជួយពន្លត់កន្លែង ដែលកំពុងតែរងការឆាបឆេះយ៉ាងសន្ធោរសន្ធៅនោះ ៕