Wednesday, December 2, 2009

ទស្សនរបស់ខ្ញុំ

​​​​​​​ ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ត្រូវខិតខំសិក្សាក្រេបយកចំនេះវិជ្ជា ដើម្បីជាប្រទីប
សម្រាប់បំភ្លឺផ្លូវក្នុងការឆ្ពោះទៅកាន់ភាពជាបុគ្គលដ៏ល្អប្រពៃ។ទន្ទឹមនឹងនោះដែរខ្ញុំត្រូវខិត
ខំបង្ហាញនូវអ្វីដែលខ្ញុំមានដើម្បីទុកជាការចូលរួមចែករំលែកយ៉ាងតិចតួចបំផុត ដល់បណ្តា
ជនទាំងឡាយ អោយបានយល់ដឹងបើមិនច្រើនក៏តិចដែរអំពី
ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយនៅអាស៊ីអាគ្នេយ៍ដែល
មានវប្បធម៌អារ្យធម៌ល្បីល្បាញខ្ពង់ខ្ពស់បំផុត ។ - ​​​​​​​​ ​ ដោយសារសង្រាមនិង
ជម្លោះប្រទេសនេះក្លាយជាប្រទេសក្រីក្រមួយ ។ បច្ចុប្បន្ននេះព្រះរាជាណា
ចក្រកម្ពុជាមានស្ថិរភាពឡើងវិញហើយ និង​ កំពុងអភិវឌ្ឍន៍ជាបណ្តើរៗ ក្នុង
នោះវិស័យទេសចរណ៍បានរួមចំណែកក្នុងការអភិឌ្ឍន៍សេដ្ឋកិច្ចមួយផ្នែកធំ
ដោយសារកម្ពុជាសំបូរទៅដោយតំបន់ទេសចរណ៍ទាំង វប្បធម៌ ប្រវត្តិសាស្រ្ត
ធម្មជាតិ​និងការកែរច្នៃជាច្រើនដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង
អន្តរជាតិអោយមកទស្សនា ​ជាពិសេសគឺបា្រសាទអង្គរវត្ត ដែលជាអច្ឆរិយមួយ
នៃពិភពលោក។

ដើម្បីរួមចំនែកអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាក្នុងនាមខ្ញុំជាកូន
ខ្មែរមួយរូបត្រូវខិតខំសិក្សាស្រាវជ្រាវចំនេះវិជ្ជាផ្សេងៗដើម្បីចូលរួមក្នុងកិច្ចអភិវឌ្ឍន៍
សង្គមជាតិលើវិស័យនានាដែលខ្ញុំអាចធ្វើទៅបាន។


Friday, November 20, 2009

ព្រះគុណម៉ែ

ព្រះគុណម៉ែ


Wednesday, November 18, 2009

សីលធម៍(ETHIC)

ក្នុងការរស់នៅរបស់មនុស្សយើងប្រចាំថ្ងៃ សីលធម៍មានសារះសំខាន់ណាស់។ មនុស្សយើងម្នាក់ៗមិនអាចខ្វះបានឡើយ។មុននិងធ្វើការ មុននិងធ្វើការ
អត្ថាធិប្បាយអំពីសីលធម៍យើងគួរគប្បីយល់នូវពាក្យថាសីលធម៍ជាមុនសិន។សីលធមគឺជាអំពើល្អស្តែង
អោយឃើញតាមរយះ កាយ វាចា និងចិត្ត។
ជាការពិតណាស់នៅក្នុងសង្គមមនុស្សយើងរស់នៅ មនុស្សដែលលុះដោយសីលធម៍ រមែង
ទទួលបាននូវសេចក្តីថ្លៃថ្នូរមកដល់ខ្លួល។ ទោះបីជាយើងស្ថិតក្នុងកាលះទេសះណាក៏ដោយ សីលធម៍
គឺជួយអោយមនុស្សមានសេរីភាព មានការងារធ្វើ មានអ្នកដទៃគោរពស្រលាញ់ពេញចិត្ត ។ កត្តាទាំង
នោះហើយដែលញាំងអោយមនុស្សយើងមានកេរ្តិ៍ឈ្មោះ មានសេចក្តីសុខក្សេមក្សាន្ត។
នៅក្នុងសង្គមគ្រួសារបើសមាជិកគ្រួសារម្នាក់ៗប្រកបដោយសីលធម៍ល្អ នោះគ្រួសារច្បាស់
ជាទទួលបាននូវការយោកយល់អធ្យាស្រ័យល្អ មិនមានការមើលបំនាំគ្នា គ្មានអំពើហិង្សា មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិផ្សេងៗ ជាពិសេសគឺរស់នៅភាពថ្លៃថ្នូររុងរឿង និងសុភមង្គល។
ម៉្យាងវិញទៀតត្រូវបានអ្នកជិតខាងស្រលាញ់រាប់អានចូលចិត្ត និងអាចពឹងពាក់ពំនាក់អាស្រ័យគ្នាយ៉ាង
មានភាពកក់ក្តៅជាទីបំផុត។
បើយើងងាកមកមើលនៅក្នុងសង្គមមនុស្សវិញ ប្រជាពលរដ្ឋម្នាក់ៗរស់នៅប្រកបដោយសីល
ធម៍ និងមានមេត្តាករុណា រស់នៅមិនបៀតបៀនគ្នា រួមសហការគ្នា ធ្វើការជាក្រុម ជាពួក ចូលរួមធ្វើពលកម្មសង្គម មានចិត្តស្រលាញ់លើកស្ទួយសង្គមជាតិ នោះប្រទេសជាតិច្បាស់ជារីកចំរើន
រុងរឿងជាកើជាមិនខាន។ ដូច្នេះសូមអោយប្រជាពលរដ្ឋយកនូវសីលធម៍ល្អមកដាក់ក្នុងខ្លួន ដើម្បីក្លាយ
ខ្លួនជាបុគ្គលដ៏ប្រពៃគ្រប់ៗរូប៕

Sunday, May 3, 2009

ប្រព័ន្ធគមនាគមន៏ជាតិ


ប្រព័ន្ធគមនាគមន៍ជាតិ
     ព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនងក្នុងប្រទេស និង​ ក្រៅប្រទេសតាម ផ្លូវដី ផ្លូវទឹក ផ្លូវដែក និង ផ្លូវអាកាស។ ផ្លូវគមនាគមន៍ដែលសំខាន់ជាងគេ គឺផ្លូវគោក (ផ្លូវថ្នល់) សំខាន់ទាំងសកម្មភាព និងប្រវែង។
      ប្រព័ន្ធផ្លូវថ្នល់ យោងតាមស្ថិតិមុនឆ្នាំ ១៩៧០ ព្រះរាជាណាចក្រកម្ពុជា មានបណ្តាញផ្លូវគោកសំខាន់ៗដូចខាងក្រោម៖
·         ផ្លូវជាតិលេខ១: ចេញពីភ្នំពេញ ទៅ បាវិត កាត់តាម អ្នកលឿង និង ខេត្តស្វាយរៀង មានប្រវែង ១៦៧ .
·         ផ្លូវជាតិលេខ២: ចេញពីភ្នំពេញ ទៅ ភ្នំដិន កាត់តាម ក្រុងតាខ្មៅ និង ខេត្តតាកែវ មានប្រវែង ១៣៧ .
·         ផ្លូវជាតិលេខ៣: ចេញពីភ្នំពេញ ទៅ ក្រុងព្រះសីហនុ កាត់តាម ខេត្តកំពត មានប្រវែង ២៦០ .
·         ផ្លូវជាតិលេខ៤: ចេញពីភ្នំពេញ ទៅ ក្រុងព្រះសីហនុ កាត់តាម ខេត្តកំពង់ស្ពឺ មានប្រវែង ២៣២ .
·         ផ្លូវជាតិលេខ៥: ចេញពីភ្នំពេញ ទៅ អូជ្រៅ កាត់តាម ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៏សាត់
ខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែង ៤០៨ .
·         ផ្លូវជាតិលេខ៦: ចេញពីព្រែកក្តាម ទៅ ខេត្តបន្ទាយមានជ័យ កាត់តាម ខេត្តកំពង់ធំ និង ខេត្តសៀមរាប មានប្រវែង ៣៨៦ .
·         ផ្លូវជាតិលេខ៧: ចេញពីស្គុន ទៅ ខេត្តស្ទឹងត្រែង កាត់តាម ស្នួល មានប្រវែង ៥៤៣ .
ផ្លូវខេត្តមានប្រវែង ៣៦៧៥ . ដែលតភ្ជាប់ពីទីរួមខេត្ត ទៅទីប្រជុំជនស្រុក នានាក្នុងខេត្ត។ ផ្លូវខេត្ត កសាងឡើង និង ជួសជុលដោយថវិកា​ ខេត្តផ្ទាល់។ ស្ពានគ្រប់ប្រភេទទៅតាម ផ្លូវជាតិមានចំនួន ៤០២៧ កន្លែង។
      ប្រព័ន្ធផ្លូវដែក មុនឆ្នាំ ១៩៧០ ការដឹកជញ្ជូនតាមផ្លូវដែកមានឈ្មោះថា រាជាយស្ម័យយានកម្ពុជា ប្រវែងផ្លូវដែកមានប្រវេងសរុប ៦៤៩ . និង ទទឹង ម៉ែត្រ និង មានស្ពានគ្រប់ប្រភេទ ប្រវែង ៩៩០ .ម។ ប្រព័ន្ធផ្លូវដែកមាន៖
·         ភ្នំពេញ - ប៉ោយប៉ែត ប្រវែង ៣៨៦ . កសាង ឆ្នាំ ១៩២៧។
·         ភ្នំពេញ - ក្រុងព្រះសីហនុ ប្រវែង ២៦៤ . កសាងនៅឆ្នាំ ១៩៥៨។
      ប្រព័ន្ធផ្លូវអាកាស ព្រះរាជាណាចក្រកម្ពុជា មានអាកាសយានអន្តរជាតិពីរ
  គឺ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលអាចទទួលយន្តហោះគ្រប់ប្រភេទឲចុះចតបាន និង
អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលមានសកម្មភាពខ្លាំងក្លា ក្នុងការដឹក
ជញ្ជូនភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិមកទស្សនាប្រាសាទអង្គរនិង ប្រាសាទផ្សេងៗទៀត 
ក្នុងខេត្តសៀមរាប។ អាកាសយាន្តដ្ឋានត្រូវបានរៀបចំ និង កែលំអដោយក្រុមហ៊ុនវិនិយោគបរទេស មកពីប្រទេស​បារាំង ក្រៅពីនេះ ប្រទេសយើងមានអាកាសយាន្តដ្ឋានក្នុងស្រុកចំនួន ៦កន្លែងទៀត គឺនៅក្នុង ក្រុងព្រះសីហនុ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
      ប្រព័ន្ធផ្លូវទឹក  ដោយស្ថានភាពភូមិសាស្រ្តមានរាងបាតខ្ទះ ព្រះរាជាណាចក្រកម្ពុជា សំបូរទៅដោយផ្លូវទឹកណាស់។ គេបែងចែកផ្លូវទឹកនេះ ជាបីប្រព័ន្ធគឺ
1.      ប្រព័ន្ធទន្លេមេគង្គ ៖ ប្រព័ន្ធទន្លេមេគង្គ រួមមានទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម (ពីល្បាក់ខោនដល់ក្អមសំណរ) និង ទន្លេបាសាក់មានប្រវែង ១០០គ. និង ដៃទន្លេទាំងអស់ របស់ទន្លេមេគង្គ។ ទន្លេមេគង្គមានប្រភពនៅ ខ្ពង់រាបទីបេ លើរយះកំពស់ ៥០០០ម៉ែត្រ មានប្រវែងសរុប ៤២០០ . មានអាងទន្លេ ៨០០ ០០០គ. ហូរកាត់ប្រទេស ឡាវ ភូមា ថៃ កម្ពុជា និង វៀតណាម។ ទន្លេមេគង្គកម្ពុជាមានប្រវែង ៥០០​គ. ចាប់ពី ល្បាក់ខោន (ព្រំប្រទល់ឡាវ កម្ពុជា) ដល់ព្រំដែន វៀតណាម កាត់តាមខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែង។
1.      របបទឹក របបទឹកទាក់ទាញនឹងអាកាសធាតុមូសុង។ រដូវទឹក ឡើងចាប់ពីខែមិថុនា ទៅ ខែតុលា។ ធារទឹក រដូវវស្សា ៣៤ ០០០ ហើយក្នុងមួយវិនាទី ស្មើ ២០ ដង នៃធារទឹក នៅរដូវទឹកប្រាំង។ នៅរដូវទឹកស្រក ចាប់ពីខែវិច្ឆិកា ទៅ ខែឧសភា ស្របទៅនឹងតំបន់ ឈប់រលាយ និងមូសុងវស្សាឈប់បក់។
2.      ដៃទន្លេមេគង្គ ៖ ដៃខាងស្តាំគឺ ទន្លេពៅស្ថិតនៅខាងស្តាំដៃតាមព្រំដែនឡាវ។ ដៃទន្លេមេគង្គខាងធ្វេងមាន ទន្លេសាន ទន្លេសេកុង ទន្លេស្រែពក ព្រែកគ្រៀង ព្រែកកាំពី ព្រែកឆ្លូង និង ទន្លេតូច (១០០គ.)
2.      ប្រព័ន្ធទន្លេសាប ប្រព័ន្ធទន្លេសាបរួមមានទន្លេសាបនិងបឹងទន្លេសាប ទន្លេសាប គិតចាប់ ពី ភ្នំពេញទៅ កំពង់ឆ្នាំង មានប្រវែង ១០០ . និង បឹងទន្លេសាប មានបណ្តោយ ១៥០ . ទទឹង ៣២ . ហើយចែកចេញជាបីផ្នែកគឺ:បឹងធំ(មានបណ្តោយ ៧៥គ. ទទឹង ៣២គ.) បឹងតូច(មានបណ្តោយ ៣៥គ. ទទឹង ២៨គ.) និងវាលភក់(ចាប់ពីឆ្នុកទ្រូទៅ កំពង់ឆ្នាំង ផ្នែកនេះសំបូរកូនកោះណាស់)
1.      របបទឹក នៅរដូវវទឹកឡើងចាប់ពីខែមិថុនាទៅ តុលាទឹក ហូរចូលបឹងទន្លេសាបតាមទិសភ្នំពេញទៅកំពង់ឆ្នាំង កំពស់ទឹកជ្រៅបំផុត គឺ១៤ម៉ែត្រ ចំនែកផ្ទៃទឹករីកដល់ ១០ ០០០គ. នៅរដូវទឹកសំរក ចាប់ពីខែវិច្ឆិកាទៅ ខែឧសភាជំរៅទឹកបឹងទន្លេសាប ជាអប្បបរមាពី , ទៅ ២ម៉ែត្រ ទឹកហូរចេញពី បឹងទន្លេសាប តាមទិសកំពង់ឆ្នាំង-ភ្នំពេញ។ ទឹកមានផ្ទៃក្រលា ៣០០០គ បាតុភូតចំលែកនេះ គឺហូរចេញហូរចូល បណ្តាលមកពីទឹកជំនន់នៃទន្លេមេគង្គ មាននីវូខ្ពស់ជាង ទឹកទន្លេសាប ម្យ៉ាងទៀតទឹកបឹងទន្លេសាបមាន រយះកំពស់ទាបជាងដងទន្លេមេគង្គ។
2.      ដៃសំខាន់ៗនៃបឹងទន្លេសាប នៅផ្នែកត្រើយខាងកើតមាន ស្ទឹងត្រែង ស្ទឹងសៀមរាប ស្ទឹងជីក្រែង ស្ទឹងស្ទោង ស្ទឹងសែន។ នៅផ្នែកត្រើយខាងលិចមានស្ទឹងសិរីសោភ័ណ្ឌ ស្ទឹងមង្គលបុរី ស្ទឹងសង្កែ ស្ទឹងមោង (ដូនទ្រី) ស្ទឹងស្វាយដូនកែវ ស្ទឹងពោធិ៍សាត់ និងស្ទឹងបរិបូរ។
3.      ដៃសំខាន់ៗនៃទន្លេសាប នៅត្រើយខាងកើតមានស្ទឹងខ្យា ស្ទឹងជីនិត ស្ទឹងតាំងក្រសាំង និងស្ទឹងស្លាប។ នៅត្រើយខាងលិចមាន ស្ទឹងជ្រៃបាក់ ស្ទឹងគ្រៀវ(ឧត្តុង្គ)
3.      ប្រព័ន្ធនៅតាមឈូងសមុទ្រ ផ្លូវទឹកនៅតាមសមុទ្រច្រើនជាផ្លូវទឹកខ្លីៗ ដែលហូរពីភ្នំក្រវ៉ាញ ចាក់ទៅក្នុងឈូងសមុទ្រដែលមានរបបទឹក ដូចទឹកជ្រោះគឺ ហូរយ៉ាងខ្លាំង និង បង្កើតឲមានទឹកជំនន់ ក្នុងរយះពេលខ្លីនៅ រដូវវស្សា។ របបទឹកមានទំនាក់ទំនង ទៅនឹងរបបខ្យល់មូសុង ដោយហេតុនេះមានស្ទឹងខ្លះរីងស្ងួតនៅ រដូវប្រាំង។ ផ្លូវទឹកសំខាន់ៗ នៅតំបន់ឆ្នេរ រួមមាន ស្ទឹងមេទឹក ស្ទឹងជាយអារែក ព្រែកតាគី ព្រែកជីផាត ព្រែកកំពង់តាសោម ស្ទឹងកំពត និង ស្ទឹងទូកមាស។
·         កំពងផែ កំពង់ផែធំៗ នៅព្រះរាជាណាចក្រកម្ពុជាមានពីរគឺ កំពង់ផែក្រុងភ្នំពេញ និង​ កំពង់ផែក្រុងព្រះសីហនុ ដែលជា ប្រភេទកំពង់ផែអន្តរជាតិ ដ៏មានសារៈសំខាន់បំផុត សំរាប់ចរាចរទំនិញ និងអ្នកទេសចរ។ កំពង់ផែភ្នំពេញ រួមមានផែថ្ម មានប្រវែង ១៨៤ម៉ែត្រ និងផែបណ្តែតទឹកមាន ប្រវែង ១៩៦ម៉ែត្រ។ ជំរៅទឹកនៅរដូវវស្សា ,៨ម៉ែត្រ និងរដូវប្រាំង ,២ម៉ែត្រ។ កំពង់ផែក្រុងព្រះសីហនុ ស្ថិតនៅចំងាយ ២២៦ .មពីភ្នំពេញ តាមផ្លូវជាតិលេខ និង ២៦៣គ. ពីភ្នំពេញតាមផ្លូវរថភ្លើង។ កំពង់ផែនេះសាងសង់នៅឆ្នាំ ១៩៥៤ ហើយបើកឲប្រើប្រាស់នៅឆ្នាំ ១៩៦០។ កំពង់ផែនេះមានបណ្តោយ ៣៥០ម៉ែត្រ និងទទឹង ២៨ម៉ែត្រ។