Wednesday, April 28, 2010

ព្រះបរមរាជវាំង

ព្រះបរមរាជវាំង 














មានទីតាំងនៅតាមបណ្តោយមហាវិថីសុធារស សាងសង់ឡើងនៅឆ្នាំ១៨៦៦ក្នុងរជ្ជកាលហ្លួង
នរោត្តម។នៅក្នុងព្រះរាជវាំងមាន
• បា្រសាទទេវាវិនិច្ឆ័យ ជាកន្លែងសម្រាប់ព្រះមហាក្សត្រឡើងសោយរាជ្យ
• បា្រសាទខេមរិន្ទ ជាកន្លែងសម្រាប់្រះមហាក្សត្រនិងអគ្គមហេសីគង់នៅ
• បា្រសាទសំរានភិរម្យ ជាកន្លែងព្រះមហាក្សត្រគង់លើដំរីរាជ្យ
• ហោរបាគូ ឬ ហោរព្រះខ័ណ ជាកន្លែងទុកដាក់វត្ថុសោយរាជ្យ
• ច័នឆាយា ជាកន្លែងដែលគេហាត់រាំ របាំពប្រះរាជ្យទ្រព្យ និង
របាំថ្វាយព្រះមហាក្សត្រ ព្រះញ្ញាតិវង្សានុវង្ស ិនង ពួកមន្ត្រីជាន់ខ្ពពស់ ។នៅពីមុខច័ន្ទឆាយាមាន
ព្រះទិវា ព្រះមហាក្សត្រធ្វើសវនាជាមួយប្រជារាស្ត្រនិង មន្ត្រីរាជការគ្រប់ជាន់ខ្ពស់៕
វត្តភ្នំ





វត្តភ្នំ គឺជាបេះដូងនៃទីក្រុងភ្នំពេញ ដែលផ្តល់ឈ្មោះដល់ទីក្រុងនេះ ។វត្តភ្នំជាកន្លែងទេសចរណ៍មួយដ៏
សំខាន់ ។ វត្តភ្នំមានកំពស់ ២៧ ម ។មានរឿងព្រេងមួយតំនាលថា មានស្រ្តីមេម៉ាយម្នាក់ឈ្មោះពេញ ថ្ងៃមួយបានដើរលេងតាមដងទន្លេមេគង្គ ក៏បានឃើញដើមគគីមួយអណ្តែតជិតច្រាំងទន្លេ គាត់ក៏បាន
ហៅអ្នកជិតខាងមកជួយទាញយកដើមគគីនោះ ។ នៅក្នុងដើមគគីនោះគាត់ក៏បានរកឃើញពុទ្ធដិ
មាករដ៏មានតំលៃ៤អង្គ ។ ក្នុងឆ្នាំ១៣៧២ គាត់ក៏នាំអ្នកស្រុកពូនជាភ្នំនិង សាងសង់វិហារមួយដើម្បីតំ
កល់ពុទ្ធដិមាករនោះ ។ នៅឆ្នាំ ១៤៣៤ ព្រះបាទពញាយ៉ាត បានមកដល់ទីនេះហើយបានសាងសង់ទី
ក្រុងមួយដោយយកឈ្មោះតាមកន្លែងនោះ។នៅក្នុងបរិវេណវត្តភ្នំ មានចេតីយ៍ធំមួយនៅក្រេយព្រះវិ
ហារដែលតំកល់ព្រះធាតុរបស់ស្តេច ពញា យ៉ាត និង ចេតីយ៍តំកល់ព្រះធាតុរបស់ព្រះញាតិវង្សពញា
យ៉ាត។ នៅក្នុងចេតីយ៍នោះ មាននៅសល់គ្រឿងបដិមាព្រះពុទ្ធនៅសម័យអង្គរ ចេតីយ៍និង ព្រះវិហារ
នៅវត្តភ្នំ បានសាងសង់ឡើងវិញច្រើនដង គឺនៅឆ្នាំ ១៤៣៤,១៨០៦, ១៨៩៤ និង ១៩២៦ ដែលពីម្តង
ទៅម្តងកាន់តែធ្វើអោយវាសម្រស់ឡើង។វត្តភ្នំជាកន្លែងទេសចរណ៍នៅរាជធានីភ្នំពេញ ដែលអាច
ទាក់ទាញភ្ញៀវទេសចរណ៍បានយ៉ាងច្រើន ជាពិសេសនៅពេលចូលឆ្នាំខ្មែរ ភ្ញៀវជាតិជាច្រើនចូល
ចិត្តមកជួបជុំគ្នាលេងល្បែងប្រជាប្រិយនៅទីនេះ ៕