Thursday, April 29, 2010

វត្តឧណ្ណាលោមុ និង​ សម័យមុនអង្គរនៃកម្ពុជា


វត្តឧណ្ណាលោម
 វត្តឧណ្ណាលោមជា វត្តគំរូមួយដែលមានលក្ខណះល្អ សំរាប់ភ្ញៀវទេសចរចូលទស្សនា និង​ ស្វែង
យល់អំពីលក្ខណះសាសនានៅក្នុង​ប្រទេសយើង ។សម្តេចព្រះសង្ឃរាជគណះមហានិកាយ
គង់នៅវត្តនេះ​ ក្រៅពីនេះ នៅក្នុងវត្តនេះវត្តនេះគឺនៅមាន ចេតីយ៍មួយសាងសង់ក្រោយ
សម័យអង្គរ








 ប្រទេសកម្ពុជានាសម័យមុនអង្គរ
 កាលពីដើម​ ប្រទេសកម្ពុជាឈ្មោះហ៊្វូណន។ហ្វួណន-ឋិតនៅខាងត្បួងជ្រោយឥណ្ឌូចិន។ ប្រ
ទេសនេះមានការទាក់ទងច្រើនជាមួយប្រទេសចំប៉ាជ្វា ចិនឥណ្ឌា។​ ហ្វួណនជារាជាណាចក្រ
គ្រប់គ្រងដោយរាជនីមួយព្រះនាមលៀវយី -នៅរវាងពាក់កណ្ដាលសតវត្សទី១មានជនជាតិ
ឥណ្ឌាម្នាក់ឈ្មោះកោ​ណ្ឌញ្ញតាមចិនហៅ ហ៊្វុន តៀន- -បានសោយរាជ្យនៅហ៊្វូណនព្រមទាំង
បានយកព្រះនាងលៀវ​ យី--ជាមហេសីផង ។ព្រះរាជធានីហ្វូណនឈ្មោះវ្យាធបុរះ(ជិតបាភ្នំ)
ព្រះបាទហ្វុនតៀន ឬកោ ណ្ឌញ្ញទី ព្រះអង្គបានរៀបចំទំនៀមទំលាប់ប្រពៃណីនៃព្រះរាជា
ណាចក្រហ្វូណនអោយប្រព្រឹត្តទៅតាមហ្វូ ណននិយម។
  • ព្រះរាជាដែលសោយរាជ្យបន្តបន្ទាប់គ្នា ក្រោយព្រះបាទកោ ណ្ឌញ្ញគឺព្រះបាទ ហ៊្វុន ផាន់ហ្វាន់ ព្រះបាទ ផាន់ផាន់ ព្រះបាទ ហ្វាន់ សឺម៉ាន់(ស្រីមារះ)ព្រះបាទ​ហ្វាន់ ចាន់ ព្រះបាទ ស៊ីយុន(អស្សចេយ្យ)
  • នៅចុងសតវត្សទី មានព្រាហ្មណ៍មួយរូបទៀត ឈ្មោះកោណ្ឌញ្ញដែរបានមកសោយ រាជ្យនៅប្រទេសហ្វូណន ហើយទ្រង់ព្រះនាមថា កោ ណ្ឌញ្ញទី​ ២។ព្រះរាជាដែលសោយរាជ្យក្រោយព្រះអង្គហើយមានរិទ្ធានុភាពខ្លាំងេជាងគេគព្រះបាទកោ ណ្ឌញ្ញជ័យវរ្ម័ន។នៅសម័យហ៊្វូណន អ្នកស្រុកចេះស្លៀក
ពាក់សំពត់តាំងពីសតវត្សទី ៣។ដើម្បីរកយុត្តិធម៌គេពឹងផ្អែកទៅលើការស្បថនិង​​ធិដ្ឋានដល់
ទេវតា។ កាលណាមានមនុស្សស្លាប់គេយកសាកសព្វទៅចោលអោយសត្វស៊ី បោះក្នុងទឹកកប់
ដីបូជា។ខាងសាសនាមានព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។សង្គមមនុស្សចែកជា បួន
វណ្ណះ គឺពួកព្រាហ្មណ៍ ខត្តិយះវេស្សះ និងសូទ្រះ។ ខាងសេដ្ឋកិច្ច -​​​​សិកម្មនិងជំនួញ មានការ
លូតលាស់ច្រើន។ របបគ្របើគ្រងគឺរបបសក្តិភូមិ។កាលណាព្រះរាជាហ្វូណនពុំសូវមានឬទ្ធា
នុភាព ស្តេចចំនុះទាំងឡាយរមែងបះបោរ។ប្រទេសចេនឡា ឬកម្ពុជាស្ថិតនៅភាគខាងត្បូង
នៃប្រទេសលាវសព្វថ្ងៃប្រទេសនេះជាប្រទេសចំនុះហ្វូណន ។ព្រះរាជាទាំងឡាយដែល
សោយរាជ្យក្នុងប្រទេសនេះ ជាក្សត្រជាប់ព្រះញាតិវង្សនិងតាបសមួយព្រះអង្គព្រះនាម កម្ពុ
  • នៅពេលដែលហ៊្វូណនមានការបែកបាក់គ្នា ប្រទេសចេនឡាបានចាប់
ធ្វើសញ្ជ័យយកប្រទេសហ្វួណន។ ព្រះរាជាដែលបានធ្វើសញ្ជ័យនេះគឺ ព្រះបាទភវរ្ម័នទី១ ព្រះបាទ ចិត្រាហិន្ទ្រវរ្ម័ន និងព្រះបាទឥ្ឍសានវរ្ម័នទី១គឺតាំងពីភាគទី២នៃសតវត្សទី៦ រហូតដល់ខាងដើមសតវត្សទី៧។ ព្រះបាទភវរ្ម័នទី២ ព្រះអង្គបានបង្ក្រាបការបះបោរ ធ្វើអោយ
មានការរៀបរយឡើងវិញ។ តមកទៀតនៅក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី១ ប្រទេសចេនឡា
មានសេចក្តីក្សេមក្សាន្តរុងរឿងច្រើន
  • ក្រោយពីឆ្នាំ ៦៨១​លុះព្រះបាទជ័យវរ្ម័នទី១សុគតទៅ ព្រះមហេសីព្រះ
អង្គព្រះនាម ជ័យទេវីគ្រងរាជ្យបន្ត។​ តែដោយចេនឡាធំពេកចំពោះព្រះអង្គប្រទេសក៏បែក
ជាពីរ ដែលហៅថា ចេនឡាដីគោក និងចេនឡាទឹកលិច។ប្រទេសចេនឡាដីគោកស្ថិតនៅ
ត្រង់ចេនឡាពីដើម។ ឯចេនឡាទឹកលិចនៅត្រង់ហ្វូណនពីដើម។ មកដល់ចុងសតវត្ស ទី៨
ប្រទេសចេនឡាទឹកលិចបានចែកជាប្រទេសតូចៗ ប្រាំទៀត។ការបាក់បែកនេះធ្វើអោយប្រ
ទេសចុះខ្សោយខ្លាំង។ទទួលក្នុងឪកាសនោះមានពួកជ្វាចូលមករាត្បាតជ្រោយឥណ្ឌូចិន បាន
ផ្លន់ប្រទេសចេនឡាទឹកលិច ដុតទីក្រុងសម្ភះបុរះនិង ធ្វើឃាតព្រះរាជាផង។ គឺតាំងពីនោះមក
ទល់នឹងសតវត្សទី៩ ប្រទេសនេះក៏បានធ្លាក់ចំនុះប្រទេសជ្វា។ ក្នុងសម័យចេនឡាមានការរីក
ចំរើននូវការគោរពព្រះហរិហរះ