Thursday, May 13, 2010

ក្តីបារម្ភរបស់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

ក្តីបារម្ភរបស់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
 












ប្រសិនបើលោកអ្នកទៅមើលកំពង់ផែ នៅក្រុងព្រះសីហនុយើងនឹងមើលឃើញផ្ទះរបស់
ប្រជាជនជាច្រើនបានសាងសង់នៅលើដីរបស់កំពង់ផែ ។ ក៏ប៉ុន្តែឥឡូវនេះគ្រួសារជា
ច្រើនត្រូវគិតគូអំពី អនាគតរបស់កំពង់ផែ ក៏ដូចជា អនាគតសេដ្ឋកិច្ច របស់ប្រទេសជាតិ
យើងទាំងមូលផងដែរ ។ លោកសំណាង ជាអ្នកនេសាទម្នាក់ មានអាយុ ៥០ឆ្នាំ បាននិ

យាយថា ៖ ខ្ញុំរស់នៅជាមួយគ្រួសារខ្ញុំ នៅទីនេះយូរណាស់ហើយ ប៉ុន្តែឥឡូវនេះយើងមាន
ការព្រួយបារម្ភ ខ្លាចបាត់បង់ផ្ទះ ពីព្រោះរដ្ឋាភិបាលមិនអនុញ្ញាត អោយពួកយើងសាងសង់
លំនៅដ្ឋាននៅទីនេះបន្តទៀតទេ ហើយថែមទាំង អោយពួកយើងរុះរើផ្ទះចេញពីទីនេះទៀត
ផង ។ ទាក់ទងទៅ នឹង ការរុះរើផ្ទះនេះពួកយើងទាំងអស់គ្នា ពុំដឹងជា នឹងទៅសាងសង់ផ្ទះ
ថ្មីនៅទីណាទេ បើម្នាក់ៗពុំមានដីមួយដុំ ដើម្បីសង់ផ្ទះផងនោះ ។
  • អំពីរដ្ឋាភិបាល
តាមប្រសាសន៍របស់មន្ត្រីដឹកនាំក្នុងកំពង់ផែ បានអោយដឹងថា កំពង់ផែអន្តរជាតិ ក្រុងព្រះ
សីហនុ បានធ្វើការសិក្សាស្រាវជ្រាវ ដោយមានការឧបត្ថម្ភពីរដ្ឋាភិបាល និង បណ្តាអង្គការ អន្តរជាតិមួយចំនួន ដើម្បីរៀបចំគម្រោងផែនការអភិវឌ្ឍន៍តំបន់កំពង់ផែ ដែលសព្វថ្ងៃនេះមានលក្ខណៈតូចចង្អៀតដែលតម្រូវអោយមានទ្រង់ទ្រាយធំមានលក្ខណះ
ជឿនលឿន ដូចកំពង់ផែអន្តរជាតិនានានៅតំបន់អាស៊ីនេះ ។ ប៉ុន្តែជាទូទៅជួបការលំបាក
អាស្រ័យ ដោយការដោះស្រាយយកផ្ទៃដីមកធ្វើការអភិវឌ្ឍន៍នេះនៅមានភាពចំរូងចំរាស់
ដោះស្រាយចេញពុំរួចទាក់ទងដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលមានសំណង់ថ្មីៗកើត
ឡើងព្រោងព្រាតជាបន្តបន្ទាប់ទៀត ។ ហើយជារៀងរាល់ឆ្នាំ យើងសង្កេតឃើញការសាង
សង់លំនៅដ្ឋានលើទឹកសមុទ្ទក្បែរផ្លូវ ចំនុចពី ស្ថានីយរថភ្លើង ទៅតំបន់ទំនប់
រលកតាម បណ្តោយដងវិថី សម្តេច ហ៊ុន សែន ចេះ
តែមាន ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ មានតូចមានធំ ហើយបើមានការរុះរើឡើងវិញ យើង
ជឿថា សង្គា្រម នឹង កើតមានឡើងជាពុំខាន រវាងកម្លាំងមានសមត្ថកិច្ច និង ម្ចាស់លំនៅដ្ឋាន លទ្ធផលយ៉ាងណាៗនោះ យើងមិនហ៊ានសន្និដ្ឋានបានឡើយ ។ ក្នុងនោះ អាជ្ញាធរដែនដី ពិ
សេសបំផុត អាជ្ញាធរនៅ នឹង កន្លែងនោះ ដែលមានសង្កាត់ មណ្ឌល ជាអ្នកធ្វើការដោះស្រា
យដោយផ្ទាល់ ។ ផ្ទះតូចធំទាំងនោះ ដែលសាងសង់ជារៀងរាល់ថ្ងៃ រហូតមកដល់បច្ចុប្បន្ត ក៏នៅតែមានសាងសង់ជាបន្តទៀត អ្នកណាក៏នាំគ្នានិយាយថា សំណង់អនាធិបតេយ្យដែរ នោះគឺសំណង់មួយ ដែលសង់ឡើងដោយគ្មានការអនុញ្ញាត ។ ពួកគេនាំគ្នាសង់ ដោយ
ត្រង់ៗតែម្តង សង់ទាំងថ្ងៃ សង់នៅនឹងមុខ គ្មានលាក់បន្តិចសោះ ហេតុដូចម្តេចបានជាពុំ
ឃើញមានសមត្ថកិច្ចខាងណាចេញមុខឃាត់ ។ ក្នុងប្រការនេះយើងមិនបានចោទប្រកាន់ ទៅលើអាជ្ញាធរមានសមត្ថកិច្ចណាមួយឡើយ ដោយគ្រាន់តែសម្តែងការព្រួយបារម្ភ សម្រា
ប់នាពេលអនាគតដ៏ខ្លីខាងមុខនេះថា តើវានឹងក្លាយទៅជាយ៉ាងណា ? តាមគម្រោងការអភិ
វឌ្ឍន៍តំបន់កំពង់ផែ នឹងចុះអនុវត្តជាក់ស្តែង ដើម្បីដោះស្រាយ លប់បំបាត់សំណង់ ដែល
អោយឈ្មោះថា អនាធិបតេយ្យនោះ ។ ជាទូទៅតាមការយល់ឃើញ យើងគប្បីកុំនាំគ្នា បន្ទោសតែទៅលើ ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅកន្លែងអនាធិបតេយ្យនោះ
ហើយនេះក៏មិនមែនមានន័យថា យើងលើកទឹកចិត្ត ចំពោះអ្នកប្រព្រឹត្តខុសច្បាប់នោះ
ឡើយ ។ប៉ុន្តែ បើវិនិច្ឆ័យអោយសុក្រិតជាងនេះ យើងគួរបន្ទោសមុនគេ ទៅលើការធ្វេស
ប្រហែសរបស់អាជ្ញាធរ ដែលមានភារកិច្ច ក្នុងមូលដ្ឋាននោះ រឿងអ្វី ដែលយើងបណ្តែត
បណ្តោយអោយសំណង់ទាំងនេះរីករាលដាលបាន ? បើមានតិចតួច យើងងាយស្រួល
ក្នុងការដោះស្រាយ តែបើច្រើនយ៉ាងនេះ គិតដោះស្រាយយ៉ាងម៉េច ? ហើយបើមានការ
រុះរើគ្មាននរណាចេញមុខក្រៅពីខាង សង្កាត់ និង មណ្ឌលនោះទេ ។
  • ស្ថិតក្នុងបញ្ហាដ៏ច្របូកច្របល់នេះ បើយើងមិនរួមគ្នាដោះស្រាយជាបណ្តើរៗ ពីឥឡូវ
នេះទេ អ្វីដែលជាគម្រោងការអភិវឌ្ឍន៍ កំពង់ផែអន្តរជាតិ ដែលជាបេះដូងសេដ្ឋកិច្ច របស់
ប្រទេសជាតិនោះ ពិតជាជួបនឹង បញ្ហាលំបាក ឬក៏យឺតយូរ ។ ដូច្នេះ សំណូមពរដ៏សំខាន់
ចាំបាច់នោះគឺ បងប្អូនប្រជាពលរដ្ឋទាំងឡាយ ទាំងអ្នកមានលំនៅដ្ឋាននៅកន្លែង អនាធិប
តេយ្យនោះ ទាំងអ្នក ដែលបំរុងនឹង សាងសង់បន្ត សុំមានមនសិការភ្ញាក់រលឹក ហើយត្រូវកំ
ណត់ថា ទីនោះពិតជារដ្ឋមិនអនុញ្ញាត អោយសាងសង់ លំនៅដ្ឋានឡើយ ។ យូរ ឬឆាប់សំ
ណង់ទាំងនោះនឹង ត្រូវរុះរើ ។
  • ម៉្យាងទៀត ចំពោះអាជ្ញាធរដែនដី ពិសេសអាជា្ញធរ ដែលមានសមត្ថកិច្ចនៅ នឹង
កន្លែងនោះ សូមមេត្តាចាត់វិធានការ ជាបណ្តើរៗទៅ បើសំណង់ចាស់ដោះស្រាយមិនទាន់
បាន សូមកុំអោយសំណង់ថ្មី កើតឡើងបន្តទៀត នោះហើយជាការជ្រើសរើស និង ជាមាគ៌ា ដែលប្រជាពលរដ្ឋកម្ពុជា តែងតែនាំគ្នាស្រែក ចង់ស្ថិតនៅក្នុងនិតិរដ្ឋ ហើយតាមរយះនេះកិច្ច
ការទាំងឡយ និង នាំឆ្ពោះទៅរកការអភិវឌ្ឍន៍ មួយក្នុងក្តីស្រម័យ របស់យើងពុំខាន ៕